សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ ២០២៣ ដើម្បីស្វែងរក ក្រុមខ្លាំងតំណាងប្រទេសកម្ពុជាចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាលើវិញ្ញាសា Mobile Legends: Bang Bang ។
កាលបរិច្ឆេទការប្រកួត៖
- ការចុះឈ្មោះ៖ ថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ២០២៣
- ចំនួនក្រុម៖ ២៥៦ក្រុម
- ការចាប់ក្រុមប្រកួត៖ ៨ កុម្ភៈ ២០២៣
- ប្រកួតជម្រុះ៖ ថ្ងៃទី១២ ដល់ថ្ងៃទី១៥ កុម្ភៈ ២០២៣
* បញ្ជាក់៖ យើងអនុញ្ញាតអោយតែកីឡាករដែលមានអាយុចាប់ពី 16 ឆ្នាំឡើងហើយជាជនជាតិខ្មែរហើយមានទីលំនៅបច្ចុប្បន្ននៅកម្ពុជាតែប៉ុណ្ណោះ។