យើងស្រលាញ់រឿងពិត៖ សេចក្តីប្រកាសជ្រើសរើសអ្នកចូលរួម (កម្ពុជា)
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសហការជាមួយវិទ្យាស្ថានវីដេអូមួយនាទី
(One Minute Academy) ដេីម្បីបេីកបង្រៀនវគ្គសិក្សាលំអិត តាមបណ្តាញអិុនធេីណែត
ដែលមានរយៈពេលប្រាំថ្ងៃជូនដល់អ្នកយកសារព័ត៌មាន សកម្មជន មេដឹកនាំក្នុងស្រុក
និងសហគ្រិននានា ជំនាញនេះនឹងជួយអោយពួកគាត់បានពិពណ៏នារឿងរ៉ាវរបស់ពួកគាត់ជាវីដេអូខ្លីៗ
តែមានអត្ថន័យជ្រាលជ្រៅនិងភាពទាក់ទាញខ្ពស់។
អ្នកចូលរួមទាំងអស់នឹងត្រូវរៀនសូត្រពីអ្នកជំនាញរបស់វិទ្យាស្ថានវីដេអូមួយនាទី (One Minute Academy)
និងរៀនសូត្រពីអ្នកចូលរួមដទៃទៀត មកពីជុំវិញប្រទេសកម្ពុជា។ ក្រោយពេលបញ្ចប់ការសិក្សា
អ្នកចូលរួមទាំងអស់នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញ ដែលអាចយកទៅប្រេីប្រាស់បានតាមតម្រូវការ។
 
កម្មវិធីសិក្សានឹងឆ្លេីយតបសំនួរដូចខាងក្រេាម៖

ទ្រឹស្តី៖ តេីយេីងអាចប្រេីប្រាស់រូបថតនិងវីដេអូតាមរបៀបណាទេីបអាចទាក់ទាញអ្នកមេីលអោយបានច្រេីន?
មុនផលិតកម្ម៖ តេីយេីងត្រូវរៀបចំគម្រោងនិងដាក់ផែនការអ្វីខ្លះ មុននឹងផ្តេីមថតជាវីដេអូខ្នាតខ្លីត្រឹមតែមួយនាទីនេះ?
ផលិតកម្ម៖ តេីយេីងអាចប្រេីប្រាស់ទូរស័ព្ទទំនេីប ឬកាមេរ៉ាតាមរបៀបណា
អោយដូចជាអ្នកជំនាញខាងថតរូបពិតប្រាកដ?
ក្រោយផលិតកម្ម៖ តេីយេីងត្រូវរៀបចំទុកដាក់ឯកសារវីដេអូថតរួច
និងកាត់តឯកសារវីដេអូក្នុងប្រព័ន្ធកំុព្យូទ័ររបៀបណា ដេីម្បីអោយរូចរាល់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ?
បង្រៀនបន្តរ៖ ចំពេាះលោកអ្នកដែលចង់ក្លាយជាគ្រូបង្វឹកបន្ទាប់ពីបញ្ចប់កម្មវិធីសិក្សានេះ
តេីយេីងនឹងត្រូវធ្វេីយ៉ាងណាខ្លះ បេីសិនជាលោកអ្នកចង់បង្ហាត់បង្រៀនបន្តរដល់អ្នកដទៃទៀត?

កាលបរិច្ឆេទ
ថ្ងៃទី ២៦-៣០ ខែតុលា (រសៀល)

វិទ្យាស្ថាននឹងជ្រេីសរេីសអ្នកចូលរួមត្រឹម៤០សិបនាក់តែប៉ុណ្ណេាះ ហេីយ៤០នាក់នេះនឹងត្រូវបែងចែកជា២ក្រុម។
បេក្ខជនដែលត្រូវបានជ្រេីសរេីស គឺអាស្រ័យទៅលេីសំនួរនិងចម្លេីយខាងក្រោម ចម្លេីយកាន់តែលម្អិតក្បេាះក្បាយ
ឱកាសជាប់ជាជម្រេីសកាន់តែមានខ្ពស់។ បេីសិនអស់លោកអ្នកស្គាល់នរណាម្នាក់
ដែលអាចមានចំណាប់អារម្មណ៍ក្នុងកម្មវិធីសិក្សានេះ សូមមេត្តាចែករំលែកអោយបានច្រេីន។


លក្ខខណ្ឌនៃការជ្រេីសរេីស៖

កម្មវិធីសិក្សានេះ រៀបចំសម្រាប់តែអ្នកយកសារព័ត៌មាន សកម្មជន អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ
មេដឹកនាំក្នុងស្រុក និងសហគ្រិនទាំងឡាយណា ដែលតាំងគោលជំហរលេីការផ្សព្វផ្សាយការពិត
និងព័ត៌មានដែលមានអត្ថប្រយោជន៍អំពីសង្គមខ្មែរទាំងមូល។

អ្នកចូលរួមកម្មវិធីសិក្សា នឹងតម្រូវអោយមានវត្តមានជាប្រចាំ ក្នុងរយៈពេល៥ថ្ងៃនៃកម្មវិធីសិក្សាទាំងមូល
ហេីយក្នុងថ្ងៃនីមួយៗត្រូវចូលរួមសកម្មភាពសិក្សា ពី២ទៅ៣ម៉ោង។

សម្រាប់ឧបករណ៍បច្ចេកទេស វិទ្យាស្ថានតម្រូវអោយអ្នកចូលរួមមានកុំព្យូទ័រដែលមានប្រព័ន្ធទាន់សម័យ
ទូរស័ព្ទដៃទំនេីប ឬកាមេរ៉ាដែលសាកថ្មពេញ ហេីយមានឆ្នាំងសាកនិងខ្សែភ្ជាប់ឧបករណ៍ទាំងនេះទៅហ្នឹងកុំព្យូទ័រ
និងមានកាសត្រចៀកសម្រាប់ប្រើប្រាស់ផងដែរ។

Sign in to Google to save your progress. Learn more
Next
Clear form
Never submit passwords through Google Forms.
This form was created inside of MIMA Management. Report Abuse