កក់សំបុត្រសម្រាប់ទស្សនីយភាពល្ខោននិយាយ «ជម្រើសខ្ញុំ»

កម្មវិធី «រដូវវប្បធម៌ ២០២៣»​

កម្មវិធីរដូវវប្បធម៌ប្រារព្ធធ្វើឡើងជាទៀតទាត់ចាប់តាំងពីឆ្នាំ ២០១៨ ដែលរៀបចំដោយ អង្គការសិល្បៈខ្មែរអមតៈ ដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រតិដ្ឋ ព្រមទាំងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករក្នុងការអភិវឌ្ឍជំនាញ បទពិសោធថ្មីៗ កសាងធនធានមនុស្ស និងទស្សនិកជនសម្រាប់វិស័យសិល្បៈកម្ពុជា។

កម្មវិធីរដូវវប្បធម៌នៅក្នុងឆ្នាំ ២០២៣ នេះពួកយើងបានលើកយកប្រធានបទ «តែឯង តែយើង»។ ចង់ស្វែងយល់ពីប្រធានបទកម្មវិធីរដូវវប្បធម៌នៅក្នុងឆ្នាំនេះឱ្យកាន់តែច្បាស់​ កុំភ្លេចចូលរួមទស្សនាការសម្តែងស្នាដៃថ្មីៗ កិច្ចពិភាក្សា បាឋកថា និងកម្មវិធីជាច្រើនទៀតចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា ទាំងអស់គ្នា។

សង្ខេបអំពីស្នាដៃ

រ៉ាដា ដែលមានអាយុ ២៧ ឆ្នាំ សប្បាយចិត្តនឹងបែបរស់នៅរបស់ខ្លួន និងមិនដែលចង់កសាងគ្រួសារផ្ទាល់ខ្លួននោះឡើយ ហើយនាងរស់នៅដោយសេរីភាពនិងអាចពឹងលើខ្លួនឯងបាន ។ ដោយសារបែបនេះហើយ ទើបបានជាមានជម្លោះឥតឈប់ឈរជាមួយម្តាយរបស់ខ្លួន ដែលតែងតែបារម្ភពីអនាគតរបស់កូនស្រី ហើយព្យាយាមរៀបចំល្បិចឱ្យនាងបានជួបជាមួយបុរស់ម្នាក់ ។ តើនៅទីបញ្ចប់ រ៉ាដា នឹងជ្រើសរើសអ្វី ?


 ទស្សនីយភាពល្ខោននិយាយ «ជម្រើសខ្ញុំ» 

ដឹកនាំដោយនិងតំឡើងដោយ៖ ពុំធារ៉ា ចិន្ដា  

ថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៣

តម្លៃសំបុត្រចូលរួម៖ ២០០០០៛ (៥ ដុល្លារ) សម្រាប់ការសម្តែងមួយ

ពេលវេលាកម្មវិធី៖ 6:30 ដល់ 7:30​ ល្ងាច

ទីតាំង៖  វិទ្យាស្ថានបារាំង IFC

****សូមញ្ជាក់ ទស្សីយភាព " ជម្រើសខ្ញុំ" គឺមិនការបកប្រែជាភាសាបរទេសនោះទេ****

*រាល់ការកក់សំបុត្រសម្រាប់រដូវវប្បធម៌ ២០២៣​ អ្នកអាចធ្វើការបញ្ជរទិញនៅតាមអនឡាញ ឬ នៅទីតាំងសម្តែងផ្ទាល់ (វិទ្យាស្ថានបារាំង IFC)

**អតិភាពផ្តល់ជូនសម្រាប់អ្នកបង់ប្រាក់ហើយមុន។

***ពួកយើងនឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកកក់ទុកមុនទាំងអស់។

Contact Info : 010653789, 081 277 711

Sign in to Google to save your progress. Learn more
នាម​ ត្រកូល (Name) *
លេខទូរស័ព្ទ (Contact) *
អ៊ីម៉េល (Email)
សុក្រ​ 24 កុម្ភៈ - ទស្សីយភាព " ជម្រើសខ្ញុំ " 
MY CHOICE Performance -  Feb 24, 2023
ចូរសរសេរចំនួនសំបុត្រនៅខាងក្រោម ( How many ticket wanna buy?)
សុក្រ​ 25 កុម្ភៈ - ទស្សីយភាព " ជម្រើសខ្ញុំ " 
MY CHOICE Performance -  Feb 25, 2023
ចូរសរសេរចំនួនសំបុត្រនៅខាងក្រោម  ( How many ticket wanna buy?)
ជម្រើសបង់ប្រាក់ ( Payment) *
(ផ្តល់អតិភាពសំបុត្រទៅកាន់អ្នកបង់ប្រាក់ហើយមុន) First Come First Serve
Submit
Clear form
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Privacy Policy